លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

         យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងដល់ចុងចម្លើយឈ្មោះ CAO YURONG ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខអិន៣១ ភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២២០ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ CAO YURONG ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខអិន៣១ ភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីដើមបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។