លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ អែម ដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរចញ្ជៀន ឃុំអន្លង់វែង ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ជាភាគីចុងចម្លើយនៃសំណុំរឿងលេខ ២០១ ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ២៣ "ក្រIII ប.ស" ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមឈ្មោះ អែម ដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរចញ្ជៀន ឃុំអន្លង់វែង ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ជំនួយការ ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។