លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVIII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមសវនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដែលមានលោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅពេលក្រោយវិញ  ដោយសារតែតំណាងមហាអយ្យការដាក់ពាក្យសុំលើកពេកសវនាការ តាមលិខិតលេខពិសេស ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចលើកពេលសវនាការនូវកាលបរិច្ឆេទខាងលើ ទៅថ្ងៃក្រោយវិញ។

   អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។