យើង ឆេង ស្រីលីន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតថ្ងៃទី១២.១០.១៩៦៩ និងឈ្មោះ សុខុម ណាតាលី ហៅ សុខ ខុមណាកាលី ភេទស្រី កើតថ្ងៃទី២៧.១១.១៩៨២ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៣៨ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតថ្ងៃទី១២.១០.១៩៦៩ និងឈ្មោះ សុខុម ណាតាលី ហៅ សុខ ខុមណាកាលី ភេទស្រី កើតថ្ងៃទី២៧.១១.១៩៨២ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។