លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

យើង លី និរតី ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ យូ សុធី ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៥៦៥ ផ្លូវលំ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាភាគីដើមចោទ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី៣ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ យូ សុធី ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៥៦៥ ផ្លូវលំ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាភាគីដើមចោទ អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី២២ ខែកញ្គា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជី អគារ(ក) នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។