លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

  យើង ហុង ស្រីពេជ្រ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ យឹម ផៃភីវីវ៉ាន់នុត្ត ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ និងឈ្មោះ អ៊ុយ សុភី ភេទស្រី កើតឆ្នាំ១៩៥២ មានអាសយដ្ឋាននៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០០២ ចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី៣ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ យឹម ផៃភីវីវ៉ាន់នុត្ត ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ និងឈ្មោះ អ៊ុយ សុភី ភេទស្រី កើតឆ្នាំ១៩៥២ មានអាសយដ្ឋាននៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសហចុងចម្លើយ អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជីលេខ ២ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។