យើង ហុង ស្រីពេជ្រ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ អឿ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋាននៅផ្ទះលេខ ១៥២AB ផ្លូវលេខ ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងនៅផ្ទះលេខ ២៧៣ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១២៤ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី៣ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។
អាស្រ័យហេតុនេះ សូមឈ្មោះ អឿ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋាននៅផ្ទះលេខ ១៥២AB ផ្លូវលេខ ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងនៅផ្ទះលេខ ២៧៣ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទ អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជីលេខ ២ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។