កិច្ចប្រជុំរវាងសាលាឧទ្ធរណ៍-មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
នាព្រឹក ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ សាលាឧទ្ធរណ៍ - មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំកិច្ចប្រជុំ ដោះស្រាយបញ្ហាប្រឈម រវាងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គដ្ឋានពន្ធនាគារ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។