លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ លឹម សៀងហាក់ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៩៧ ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ លឹម សៀងហាក់ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។