សារលិខិតរំលែកទុក្ខរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូនចំពោះឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
សារលិខិតរំលែកទុក្ខរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ជូនចំពោះឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានសេចក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេង ជីតា ជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ជារៀងរហូត។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។