យើង លី និរតី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈួន គឹមពីន និងឈ្មោះ ឈុន ម៉ាលីន មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៣៥ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឈួន គឹមពីន និងឈ្មោះ ឈុន ម៉ាលីន មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ក្រឡាបញ្ជី(ខ)ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





