ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យមើលដំណើរការសាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តមអគ្គលេខាធិការ, ប្រធានលេខាធិការដ្ឋាន និងសហការី បានចុះពិនិត្យមើលដំណើរការសាងសង់អគារថ្មី របស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និង សាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អគារថ្មីនេះ និងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ បើគ្មានការរាំងស្ទះក្នុងករណីណាមួយ ។