ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
 
បង្គាប់មកឈ្មោះ គង់ សុត្រាវី ភេទស្រី ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) និងប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ចំនួន ១៨.៨៣២.៥០០រៀល(ដប់ប្រាំបីលាន ប្រាំបីរយសាមសិបពីរពាន់ ប្រាំរយរៀល) ក្នុងរឿងឧទ្ធរណ៌ពី​ការប្តឹងសុំឱ្យប្រគល់ផ្ទះ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ចាប់ពីថ្ងៃទទួលដំណឹង រហូតដល់ថៃ្ងទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់។
 
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។