លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

    យើង ដាក សម្ផស្ស ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅម្ចាស់បំណុល ក្រុមហ៊ុន ស៊ែង វេជឺថេប៊ល ឯ.ក តំណាងដោយឈ្មោះ CHEN DONG CHAO និងឈ្មោះ CHEN CHAOXING មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខE១២ ផ្លូវ Emeraid សង្កាត់ទំនប់ទឹក ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទីស្នាក់ការចុងក្រោយផ្ទះលេខ៨១ ផ្លូវ២១៧ វិថីមុនីរ៉េត សង្កាត់ផ្សារដើមថ្កូវ ខណ្ឌទួលគោក រាជធានីភ្នំពេញ) ជាភាគីនៃសំណុំរឿងរក្សាការពារលេខ ៤៤ "រ" ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមម្ចាស់បំណុល ក្រុមហ៊ុន ស៊ែង វេជឺថេប៊ល ឯ.ក តំណាងដោយឈ្មោះ CHEN DONG CHAO និងឈ្មោះ CHEN CHAOXING មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខE១២ ផ្លូវ Emeraid សង្កាត់ទំនប់ទឹក ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទីស្នាក់ការចុងក្រោយផ្ទះលេខ៨១ ផ្លូវ២១៧ វិថីមុនីរ៉េត សង្កាត់ផ្សារដើមថ្កូវ ខណ្ឌទួលគោក រាជធានីភ្នំពេញ) ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។