សេចក្តីជូនដំណឹងស្តីពីការប្តូរកាលបរិច្ឆេទប្រកាសសាលដីកា និងដីកាសម្រេច

ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី១ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឯកឧត្តម  ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌដែលបានជំនុំជម្រះកាលពីថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង០០នាទីព្រឹក នៅសាលសវនាការទី២ ដែលមាន៝កឧត្តម សេង ស៊ីវុត្ថា ជាប្រធានក្រុមប្រឹក្សា ត្រូវប្រកាសសាលដីកាព្រហ្មទណ្ឌនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកនាសាលសវនាការទី២ កាលបរិច្ឆេទប្រកាសសាលដីកានេះត្រូវបានលើកពេលទៅប្រកាសសាលដីកានាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកវិញ និងសូមជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវី ដើមចោទ ម្ចាស់បំណូល ចុងចម្លើយ កូនបំណុល និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណីឌដែលបានទាញហេតុផលដោយផ្ទាល់មាត់កាលពីថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០រសៀល នៅសាលសវនាការទី២ ដែលមាន៝កឧត្តម សេង ស៊ីវុត្ថា ជាប្រធានក្រុមប្រឹក្សា ត្រូវប្រកាសសាលដីកា និងដីកាសម្រេចនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤រសៀលនាសាលសវនាការទី២ កាលបរិច្ឆេទប្រកាសសាលដីកានេះត្រូវបានលើកពេលទៅប្រកាសសាលដីកានាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤រសៀលវិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់។