យើង សុវណ្ណ ថាវឌ្ឍន៍ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ តាត ឃៀន ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិមណ្ឌល៣ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨៥ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ តាត ឃៀន ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នភូមិមណ្ឌល៣ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។