លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង សុវណ្ណ ថាវឌ្ឍន៍ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ សុខ សំ ភេទស្រី អាយុ៥៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិតាភុល ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨៥ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ សុខ សំ ភេទស្រី អាយុ៥៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិតាភុល ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។