លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

យើង ស៊ឹម ឧត្តម ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កាំង ប៊ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៥ ផ្លូវលេខ១៨៥ ហាងខ្ទះពុះ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅបន្ទប់សវនាការទី២ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ កាំង ប៊ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៥ ផ្លូវលេខ១៨៥ ហាងខ្ទះពុះ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជីលេខ ១ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ។