យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ យូ សុទ្ធី ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ជាភាគីដើមបណ្តឹងជំទាស់នៃសំណុំរឿងរដ្ឋប្បវេណីមិនមែនបណ្តឹងលេខ ១០៥(ដ) ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ របស់លោក លី គឹមស្រេង ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ យូ រ៉ូន សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចបញ្ជូនដីកាសម្រេចតាមការផ្សាយជាសាធារណៈ លើដីកាសុំករេចលេខ ១៣ " ក្រVII.គ.ធ " ដ.ក.ស ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
អាស្រ័យហេតុនេះ សូមឈ្មោះ យូ សុទ្ធី ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ជាភាគីដើមបណ្តឹងជំទាស់នៃសំណុំរឿងខាងលើ ចូលមកទទួលអានុសារៈដីកាសម្រេចខាងលើ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។