សេចក្តីជូនដំណឹង
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោកស្រី ពាំង សុខ អស័យដ្ឋានបច្ចុប្បន្នភូមិពពាលខែ២ ឃុំឡឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកជំទាស់លេខ ០០៤ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលបានប្តឹងជំទាស់នឹងដីកាសម្រេចអំពីពាក្យសុំតវ៉ាចំពោះដីកាសម្រេចរក្សាការពារលេខ ៦៩៧/២៣ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១២៥ដកឧ២០២៤ ចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។