សន្និសីទ តុលាការនៃខេត្តទាំងឡាយជាប់ព្រំដែន-កម្ពុជា-វៀតណាម-ឡាវស្តីពីការពង្រឹងកិច្ច សហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ សន្និសីទនៃកិច្ចសហប្រតិបត្តិការតុលាការកំពូលរវាងតុលាការបីប្រទេសកម្ពុជាឡាវ និងវៀតណាមបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១២នៅខេត្តសៀមរាប អង្គរព្រះរាជាណាចក្រកម្ពុជា។ពិធីបើកសន្និសីទនេះប្រព្រឹត្តទៅដោយមានការ ចូលរួមជាអធិបតីប្រធានតុលាការកំពូលទាំងបីប្រទេសកម្ពុជាឡាវវៀតណាមរួមមាន វត្តមានឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលកម្ពុជាឯកឧត្តមទ្រឿងហ្វាប៊ិញប្រ ធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមខាំផាញ់ស៊ីធីដាំផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវនិងមាន ការចូលរួមពីប្រធានប្រធានតុលាការ នៃខេត្តទាំងឡាយជាប់ព្រំដែននៃប្រទេសទាំងបី។
sc news 001នៅក្នុង ពិធីបើកសន្និសីទឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលនៃព្រះរាជាណា ចក្រកម្ពុជាមានប្រសាសន៍ថាតុលាការកំពូលនៃប្រទេសទាំងបីអតីតតំបន់ឥណ្ឌូចិនបាន រៀបចំសន្និសីទរបស់ខ្លួនលើកទី១ កាលពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១០នៅទីក្រុងញ៉ាងត្រាងនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមដែលជាសន្និសីទលើកដំបូងសំដៅអោយមានជម្រុញកិច្ចសហ ប្រតិបត្តិការពហុភាគីនិងទ្វេភាគីរវាងតុលាការនៃប្រទេសទាំងបីក្នុងការ តស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
ឯកឧត្តមឌិតមុន្ទីប្រធាន តុលាការកំពូលកម្ពុជាបន្ថែមទៀតថាប្រតិភូជាន់ខ្ពស់នៃ តុលាការកំពូលទាំងបីប្រទេសកម្ពុជាវៀតណាមឡាវជួបប្រជុំគ្នាជាលើកទី២នាពេលនេះនៅ ខេត្តសៀមរាបអង្គរព្រះរាជាណាចក្រកម្ពុជាដែលប្រធានបទនៃសន្និសីទផ្តោតជាសំខាន់ លើការពង្រឹងកិច្ចសហប្រតិបតិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
ឯក ឧត្តមឌិតមុន្ទីបន្តថាប្រធានបទនៃសន្និសីទរបស់ប្រទេសយើងទូលំទូលាយណាស់ហើយជា បញ្ហាសាកល្បងដែលប្រទេសណាក៏ជួបប្រទះដូច្នេះហើយការរជួបជុំពិភាក្សាគ្នាតែមួយ លើកមិនគ្រប់គ្រាន់ទេ។យើងត្រូវការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀតពីព្រោះយើង កំពុងស្ថិតក្នុងសម័យកាលសកលភាវូបនីយកម្មលើវិស័យជាច្រើនពិសេសការវិវឌ្ឍន៍ផ្នែក សេដ្ឋកិច្ចក៏ដូចជាផ្នែកបច្ចេកវិជ្ជាព័ត៌មានវិទ្យាឯបទល្មើសឆ្លងដែនក៏មានការ វិវឌ្ឍន៏រីកចំរើនទៅតាមនោះដែរបទលើ្មសឆ្លងដែនជាបទល្មើសមួយមានច្រើនរួបភាព មិនមែនត្រឹមតែជាបទលើ្មសជួញដូរមនុស្សបទល្មើសគ្រឿងញៀនប៉ុណ្ណោះទេមាន បទល្មើសជាច្រើនទៀតដែលគប្បីយកចិត្តទុកដាក់ដូចជាបទល្មើសប្លន់តាមដែនសមុទ្រ បទល្មើសជួញដូរទំនិញខុសច្បាប់ឬទំនិញក្លែងខ្លាយឆ្លងកាត់តាមព្រំដែនការ ក្លែងបន្លំម៉ាកសញ្ញាពាណិជ្ជកម្មភេវរភម្មនិងការលាងសំអាតប្រាក់ជាដើម។ទោះបីជា បទឧក្រិដ្ឋកម្មឆ្លងដែនប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនណាមួយក៏ដោយក៏មានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់និងសេដ្ឋកិច្ចជាតិនៃបណ្តា ប្រទេសជាប់ព្រំដែននិងផលប៉ះពាល់ដល់គោលនយោបាយសកលភាវូបនីយកម្មនិងសមាហរណកម្ម នៃសេដ្ឋកិច្ចជាតិនៅក្នុងតំបន់និងសកលលោករបស់រដ្ឋាភិបាលនៃបណ្តាប្រទេសជាប់ ព្រំដែនទាំងបី។ ការប្រយុទ្ធប្រឆាំងទៅនិងបទលើ្មសនេះទាមទារនូវការពិភាក្សាឯកភាពគ្នា ជាអចិន្ត្រៃយ៍ទាមទារនូវកិច្ចសម្របសម្រួលល្អរវាងកម្លាំងការពារនិងកម្លាំង សន្តិសុខកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដោយទាមទារនូវការរៀបចំផែនការ សកម្មភាពរួមសមស្របដើម្បីការពារសន្តិសុខនៅក្នុងតំបន់ជាប់ព្រំដែនទាំងបីផង ដែរ។
sc news 003សូម បញ្ជាក់ផងដែលថាអង្គសន្និសីទបានឯកភាពបង្កើតយន្តការសម្របសម្រួលអចិន្ត្រៃយ នៅក្នុងតុលាការកំពូលនីមួយៗនៃប្រទេសទាំងបីសំរាប់ភ្ជាប់ទំនាក់ទនងក្នុងការ ផ្តល់ព័ត៌មានទទួលព័ត៌មាននិងចែកចាយព័ត៌មានពីតុលាការកំពូលនៃប្រទេសទាំងបីទៅ តុលាការបណ្តាខេត្តជាប់ព្រំដែននិងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមអោយ មានប្រសិទ្ធភាព។អង្គសន្និសីទបានឯកភាពគ្នាលើការផ្លាស់ប្តូរគណប្រតិភូតុលាការ នានានិងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកក្នុងគោលបំណងបង្កើនការយល់ដឹងអំពី ប្រព័ន្ធច្បាប់និងបទពិសោធន៏ជំនុំជម្រះនៃប្រទេសនីមួយៗបន្តកិច្ចសហប្រតិបត្តិ ការប្តូរវេន២ (ពីរ) ឆ្នាំម្តងនិងបន្តការពិភាក្សាអំពីបញ្ហាប្រឈមចាំបាច់នានាក្នុងពេលអនុវត្តកិច្ច សហប្រតិបត្តិការស្របទៅនិងការវិវឌ្ឍន៏នៃសភាពការណ៏។
អង្គសន្និសីទបាន ប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងបរិយាកាសស្និទ្ធស្នាលមិត្តភាព សាមគ្គីភាពលើស្មារតីជាបងប្អូននិងឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការជាមួយ គ្នាដើម្បីវឌ្ឍភាពនៃវិស័យតុលាការកម្ពុជាវៀតណាមឡាវជាពិសេសតុលាការនៃបណ្តា ខេត្តជាប់ព្រំដែនជាមួយគ្នាដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទាំងបីមាន សន្តិសុខសណ្តាប់ធ្នាប់និងមានការអភិវឌ្ឍន៏កាន់តែច្រើនឡើងឥតឈប់ឈរ។
sc news 004ដោយឡែក ឯកឧត្តមទ្រឿងហ្វាប៊ិញប្រធានតុលាការកំពូលនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមបានលើកឡើងថាគ្រប់បទលើ្មសឆ្លងដែនពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយជួបការលំបាក កាន់តែខ្លាំងនិងចាំបាច់ត្រូវតែមានកិច្ចសហការរឹងមាំថែមទៀតរវាងតុលាការទាំងអស់ លើពិភពលោក។ក្នុងស្ថានភាពនេះសន្និសីទលើកនេះគឺជាឧិកាសសម្រាប់យើងទាំងអស់គ្នា រួមគ្នារំលឹកឡើងវិញដល់លទ្ធផលសហប្រតិបត្តិការពហុភាគីនិងទ្វេភាគីរយៈពេល កន្លងមករវាងផ្នែកតុលាការ ប្រជាជននៃប្រទេសទាំងបីជាពិសេសសម្មិទ្ធិផលដែលសម្រេចបានក៏ដូចជាបញ្ហាលំបាកដែល មិនទាន់បានដោះស្រាយរួច។
សម្រាប់ឯកឧត្តមខាំផាញ់ស៊ីធីដាំផាប្រធាន តុលាការប្រជាជនកំពួលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានធ្វើការ វាយតម្លៃខ្ពស់ចំពោះសន្និសីទរួមតុលាការបណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជាឡាវ វៀតណាមក្នុងគ្រានេះពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅទូលំទូលាយដែលបាន សបញ្ជាក់អោយឃើញដែរនូវការបន្តកេរដំណែលសាមគ្គីទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការដែលមានមកតាំងពីយូរលង់ណាស់មកហើយនោះឲ្យរីកចំរើនរុងរឿងហើយជាការស្វែងរក ចំណេះដឹងផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការការសិក្សាហ្វឹកហ្វឺន ការចាត់តាំងការអភិវឌ្ឍន៍និងការគ្រប់គ្រងរឿងក្តីជាមួយគ្នាពិសេសការទប់ស្កាត់ បទលើ្មសតាមជាយដែននិងឆ្លងដែន។