លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ
យើង អ៊ុច កែនបូ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហចុងចម្លើយឈ្មោះ ជា សុផល្លា និងឈ្មោះ ជា សុភក្តិ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២និង០០នាទីរសៀល នាសាលសវនាការទី៣ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។
អាស្រ័យហេតុនេះ សូមសហចុងចម្លើយឈ្មោះ ជា សុផល្លា និងឈ្មោះ ជា សុភក្តិ អញ្ជើញមកទទួលដីកាកោះខាងលើនេះ និងចូលខ្លួនក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ នៅសាលាឧទ្ធរណ៍ភ្នំពេញ ។