លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

 យើង អ៊ុច កែនបូ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលឈ្មោះ ហ្គូវ ឆៃពូ និងកូនបំណុលឈ្មោះ ហ្វុង ហូស៊ឹង/ហ្វុង ហាវសៀ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២និង០០នាទីរសៀល នាសាលសវនាការទី៣ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមម្ចាស់បំណុលឈ្មោះ ហ្គូវ ឆៃពូ និងកូនបំណុលឈ្មោះ ហ្វុង ហូស៊ឹង/ហ្វុង ហាវសៀ អញ្ជើញមកទទួលដីកាកោះខាងលើនេះ និងចូលខ្លួនក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ នៅសាលាឧទ្ធរណ៍ភ្នំពេញ ។