យើង យ៉េង គឹមម៉េង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកសហភាគីម្ខាងទៀតឈ្មោះ ក្រុមហ៊ុន ខេមបូឌា នេជ្រល ឡាក់គី រៀលអ៊ីស្ទេត ឌីវេឡុបមិនខូអិលធីឌី និងឈ្មោះ ចាន់ សុង មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅនាយកដ្ឋានគម្រោងស៊ីណូផ្លាហ្សា(SINO PLAZA) ប្រសព្វផ្លូវ ៤៣៦ និងផ្លូវ ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហម្ខាងទៀតនៃសំណុំរឿងរដ្ឋប្បវេណីមិនមែនជាបណ្តឹងលេខ ២២៩(ដ) ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមសហភាគីម្ខាងទៀតឈ្មោះ ក្រុមហ៊ុន ខេមបូឌា នេជ្រល ឡាក់គី រៀលអ៊ីស្ទេត ឌីវេឡុបមិនខូអិលធីឌី និងឈ្មោះ ចាន់ សុង មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅនាយកដ្ឋានគម្រោងស៊ីណូផ្លាហ្សា(SINO PLAZA) ប្រសព្វផ្លូវ ៤៣៦ និងផ្លូវ ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហម្ខាងទៀតនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។