យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ រ័ត្ន សាន ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤០ ផ្លូវលេខ២៦១ ក្រុម១៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក និងឈ្មោះ ខៀវ ផាន់មរកត ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤០E0E1 ផ្លូវលេខ២៦១ ក្រុម១៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក ជាភាគីកូនបំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៧ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់មេធាវី ខូវ ចន្ថា ជាអ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលឈ្មោះ ឡាំ វិបុល សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ រ័ត្ន សាន ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤០ ផ្លូវលេខ២៦១ ក្រុម១៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក និងឈ្មោះ ខៀវ ផាន់មរកត ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤០E0E1 ផ្លូវលេខ២៦១ ក្រុម១៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។