យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ ហែន សុផាណា ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤៨ ផ្លូវលេខ២១០ ភូមិកៀនសាំង សង្កាត់-ក្រុង-ខេត្តស្វាយរៀង ជាភាគីដើមបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៣៤ ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ហែន សុផាណា ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤៨ ផ្លូវលេខ២១០ ភូមិកៀនសាំង សង្កាត់-ក្រុង-ខេត្តស្វាយរៀង ជាភាគីដើមបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងខាងលើ ចូលមកយកដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។