លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

 យើង សុវណ្ណ ថាវឌ្ឍន៍ ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ងី ផល្លា ភេទស្រី អាយុ៦១ឆ្នាំ និងឈ្មោះ ឡេង ឆៃរឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ៣៩អឺ០ ផ្លូវ១៦៦ ក្រុមទី៦ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាចុងចម្លើយ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នាសាលសវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ងី ផល្លា ភេទស្រី អាយុ៦១ឆ្នាំ និងឈ្មោះ ឡេង ឆៃរឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ៣៩អឺ០ ផ្លូវ១៦៦ ក្រុមទី៦ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាចុងចម្លើយ អញ្ជើញមកទទួលដីកាកោះចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបន្ទប់ក្រឡាបញ្ជី ទល់មុខអគារ(ខ) នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។