សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការរយៈពេលសប្តាហ៍

នៅព្រឹកថ្ងៃអង្គារ ០១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ ម៉្យាងទៀតក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។ ចំណែកឯកសារបំពេញកិច្ចការងារផ្នែករដ្ឋបាលប្រចាំថ្ងៃ ការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺនៅដំណើរការជាធម្មតា សូម ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។