លិខិតជូនដំណឹងស្តីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ
យើង ខ្លែន កិន្នរី ជាក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈិន សុគន្ធារី ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់កាលបរិច្ឆេទដើម្បីធ្វើការរទាញហេតុផលដោយផ្ទាល់មាត់នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នាសាលសវនាការទី១ ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជូនដីកាកោះចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ តាមការផ្សាយជាសាធារណៈ តាមពាក្យសុំធ្វើការផ្សាយជាសាធារណៈចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ របស់លោកមេធាវី ណាច សុភាធីតា ។
អាស្រ័យហេតុនេះ សូមឈ្មោះ ឈិន សុគន្ធារី អញ្ជើញមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ និងចូលខ្លួនក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នាសាលសវនាការទី១ ។