លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ម៉ាក់ សោភារ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះ ម៉ាក់ សិរីវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មានតួនាទីជា នាយលេខាធិការអធិការកិច្ចកងទ័ពជើងគោក មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខE១៤ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហដើមចោទនៃសំណុំរឿងលេខ ១៣១ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមពាក្យសុំបញ្ជូនតាមការផ្សាយជាសាធារណៈរបស់លោកមេធាវី អ៊ឹម ម៉ាច ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ នុត សុភារ៉ា ជាភាគីចុងចម្លើយ សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាលេខ ០៤ក្រIV"ខ" ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១ និងមាត្រា២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណីបានឡើយ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ាក់ សោភារ៉ាន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះ ម៉ាក់ សិរីវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មានតួនាទីជា នាយលេខាធិការអធិការកិច្ចកងទ័ពជើងគោក មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខE១៤ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។