យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ខឹម ទិត្យ ភេទប្រុស កើតឆ្នាំ១៩៨៧ និងឈ្មោះ អ៊ុង ម៉ាន់យ៉ា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០៣៥ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងលេខ ១២៤ ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង៣០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ខឹម ទិត្យ ភេទប្រុស កើតឆ្នាំ១៩៨៧ និងឈ្មោះ អ៊ុង ម៉ាន់យ៉ា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០៣៥ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។