សេចក្តីជូនដំណឹង
សាលាឧទ្ធរណ៍ភ្នំពេញ ជម្រាបមកលោក គង់ ប៊ុនណាត និងប្រពន្ធ ឌៀម វណ្ណេ អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខT6 ផ្លូវលេខ០៥ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលើកបណ្តឹងឧទ្ធរណ៍លេខ ៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដែលបានប្តឹងជំទាស់នឹងសាលក្រមរដ្ឋប្បវេណីលេខ ១៤៨(ច) ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចលេខ ១២៦ដកឧ២០២៥ ចុះថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ចោលជាអសារបង់ហើយ ដោយហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
សាម៉ីខ្លួនមានសិទ្ធិប្តឹងជំទាស់ នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះរយៈពេល ០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។





