ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដឹកនាំមន្ត្រីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជួន ស៊ុនឡេង អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជួន ស៊ុនឡេង អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។
សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជួន ស៊ុនឡេង បានសោយសុខក្នុងឋានសុគតិកុំបីឃ្លៀងឃ្លាតឡើយ។