ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ និងសហការី បាននាំយកថវិកាឧបត្ថម្ភទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូន ឯកឧត្តម សេង ទៀង នៅទីស្តីការគណៈរដ្ឋមន្រ្តី

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជូ ប៊ុនរីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសាលាឧទ្ធរណ៍ភ្នំពេញ និងសហការី បាននាំយកថវិកាឧបត្ថម្ភទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងមន្រ្តីហាត់ការ នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រគល់ជូន ឯកឧត្តម សេង ទៀង នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីភាពជាមួយប្រជាជនកម្ពុជា ។