លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

     យើង វ៉ា ដានីត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ក្រុមហ៊ុន Cambodia Natureal Lucky Real Development Co.Ltd មានអាសយដ្ឋានបច្ចុប្បន្ន ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៧១(ដ) ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូម ក្រុមហ៊ុន Cambodia Natureal Lucky Real Development Co.Ltd មានអាសយដ្ឋានបច្ចុប្បន្ន ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។