លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ កែវ សាន ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ មានអាសយដ្ឋានបច្ចុប្បន្នភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីដើមចោទនៃសំណុំរឿងលេខ ០៩៦ ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

   អាស្រ័យហេតុនេះ សូមឈ្មោះ កែវ សាន ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ មានអាសយដ្ឋានបច្ចុប្បន្នភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។