យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ខែម អូន, ឈ្មោះ អ៊ុង នឹម, ឈ្មោះ ខែម វន, ឈ្មោះ ខាត់ ភាព និងឈ្មោះ ខែម វ៉ាន់ មានអាសយដ្ឋានបច្ចុប្បន្នភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជាភាគីអ្នកដាក់ពាក្យសុំនៃសំណុំរឿងលេខ ២៤(ដ) ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ខែម អូន, ឈ្មោះ អ៊ុង នឹម, ឈ្មោះ ខែម វន, ឈ្មោះ ខាត់ ភាព និងឈ្មោះ ខែម វ៉ាន់ មានអាសយដ្ឋានបច្ចុប្បន្នភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជាភាគីអ្នកដាក់ពាក្យសុំនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។