យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈរ វល័ក្ខ និងឈ្មោះ ឈរ វនាត មានអាសយដ្ឋានបច្ចុប្បន្នភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហដើមចោទនៃសំណុំរឿងលេខ ២៤៨ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឈរ វល័ក្ខ និងឈ្មោះ ឈរ វនាត មានអាសយដ្ឋានបច្ចុប្បន្នភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីសហដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។