លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ នួន សរីយូកា ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៧ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦២z ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ និងជាដើមបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងលេខ ០៤០ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាលេខ ០៥ " ក្រIVទល " ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យស្នើសុំឱ្យបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈរបស់ឈ្មោះ ហង្ស មករា ជាភាគីដើមចោទ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

   អាស្រ័យហេតុនេះ សូមឈ្មោះ នួន សរីយូកា ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៧ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦២z ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ និងជាដើមបណ្តឹងឧទ្ធរណ៍នៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។