លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក លោកស្រី ជាមេធាវី ដើមចោទ ចុងចម្លើយ និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងរដ្ឋប្បវេណីដែលត្រូវទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដែលមានលោកស្រី ចាន់ ម៉ាឌីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃក្រោយវិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់ដែលត្រូវបំពេញ។
អាស្រ័យហេតុនេះ សូមលោក លោកស្រីមេធាវី និងភាគីដែលពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។