លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីIV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី មេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌដែលត្រូវធ្វើការជំនុំជម្រះនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីជំនុំជម្រះលើសំណុំរឿងតាមកាលបរិច្ឆេទខាងលើត្រូវលើកទៅថ្ងៃក្រោយវិញ ដោយមូលហេតុ សាលាឧទ្ធរណ៍ភ្នំពេញត្រូវប្រារព្វពិធីសន្និបាតបូលសរុបលទ្ធផលការងារប្រចាំឆ្នាំ។
អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក លោកស្រី មេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។