
យើង អ៊ីវ បុណ្យឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ នាង ឃឹមចាន់ថោង ភេទស្រី អាយុ៦៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៣(បី) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៦៥(រ) ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ នាង ឃឹមចាន់ថោង ភេទស្រី អាយុ៦៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៣(បី) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។