យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សេង ចាន់វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨៤ស្ទួន ក្រុមទី១០ ភូមិត្រពាំងឈូក មណ្ឌល២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសហចុងចម្លើយឈ្មោះ យ៉ុង សម្បត្តិ និង យ៉ុង ស៊ីណា ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ម្តុំកាកបាទក្រហម រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥២៥ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ សេង ចាន់វុទ្ធី ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨៤ស្ទួន ក្រុមទី១០ ភូមិត្រពាំងឈូក មណ្ឌល២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសហចុងចម្លើយឈ្មោះ យ៉ុង សម្បត្តិ និង យ៉ុង ស៊ីណា ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ម្តុំកាកបាទក្រហម រាជធានីភ្នំពេញ នៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។