លិខិតជូនដំណឹងស្តីពីការលើកពេលសវនាការ

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីIV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមសវនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដែលមានលោក កែវ មុនី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីសវនាការតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ  ដោយហេតុថា សាលាឧទ្ធរណ៍ភ្នំពេញត្រូវធ្វើកម្មវិធី "សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ ដែរ។ ដូច្នេះពុំអាចដំណើរការនីតិវិធីជំនុំជម្រះតាមកាលបរិច្ឆេទខាងលើបានទេ ហេតុនេះត្រូវលើកពេលទៅថ្ងៃក្រោយវិញ។

   អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវធ្វើនីតិវិធីសវនាការនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។