ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVI នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលបានធ្វើការកោះហៅ និងអញ្ជើញឱ្យចូលរួមសវនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីសវនាការតាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល វិញ ដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់។
អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវធ្វើនីតិវិធីសវនាការនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។