ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
                         យើង អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVIII នៃសាលាឧទ្ធរណ៍ភ្នំពេញ
 
   បង្គាប់មកសហម្ចាស់បំណុលឈ្មោះ បាយអ៊ុង ចានលីន(BYUNG CHAN LIM) និងឈ្មោះ យុង សឿងយុន មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៥A ផ្លូវលេខ១៦IB ក្រុម២ ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០​៛(មួយរយពាន់រៀល) ក្នុងរឿងឧទ្ធរណ៌ពី​ការប្តឹង ជំទាស់នឹងដីកាសម្រេចលេខ ៣១៧(រ)ភ.ព.កា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ នៅសាលាឧទ្ធរណ៍ភ្នំពេញ មុនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនដីកាបង្គាប់នេះជាកំណត់។
 
       បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿង​របស់អ្នកចេញពីបញ្ជី ។