
យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ គង់ វ៉ារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកអង្គការ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងចុងចម្លើយឈ្មោះ កែវ ស៊ីវន ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកអង្គការ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៥០ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ គង់ វ៉ារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកអង្គការ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងចុងចម្លើយឈ្មោះ កែវ ស៊ីវន ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរបុគ្គលិកអង្គការ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។