លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ ជិត លី ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៩៦ ក្រុមទី៥ ភូមិសន្សំកុសល៤ មណ្ឌលទី៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងលេខ ២៤៨ ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១៣ "ក្រVIII អ.ណ" ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ ជិត លី ភេទស្រី អាយុ៦៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៩៦ ក្រុមទី៥ ភូមិសន្សំកុសល៤ មណ្ឌលទី៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។