
យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីសហដើមចោទឈ្មោះ តុង គឹមលាង ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈៀង វួចឆេង អាយុ៤៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥៣ ផ្លូវ២៧៨ សង្កាត់អូរឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ និងភាគីសហចុងចម្លើយឈ្មោះ ញិក ប៉េងអាន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ កៅ គឹមលេង អាយុ៥៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៤១ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីសហដើមចោទឈ្មោះ តុង គឹមលាង ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈៀង វួចឆេង អាយុ៤៥ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥៣ ផ្លូវ២៧៨ សង្កាត់អូរឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ និងភាគីសហចុងចម្លើយឈ្មោះ ញិក ប៉េងអាន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ កៅ គឹមលេង អាយុ៥៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៥ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។