
ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីV នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ ដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់ដែលត្រូវបំពេញ។
អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។